ប្រទេសកម្ពុជាបាននាំចូលនូវម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាសជា លើកដំបូង សម្រាប់បម្រើសេវាសុខភាពនៅក្នុងស្រុក ដែលនេះជាសញ្ញាឲ្យឃើញថា វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាកំពុងតែចាប់ផ្ដើមរីកចម្រើន ជាបណ្ដើរៗហើយ។
លោក គង់ ប៉ូល វេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកពិនិត្យ និងវិនិច្ឆ័យជំងឺតាមបច្ចេកវិទ្យាទំនើបបាននិយាយឲ្យដឹងថា ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាសនេះមានឈ្មោះថា Lenovo គឺជាម៉ាស៊ីនពិនិត្យសុខភាពមួយ ដែលអាចពិនិត្យបាន១១៧មុខ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ ដោយពុំចាំបាច់មានការបូមឈាមនោះឡើយ។ ម៉ាស៊ីននេះគេបង្កើតឡើងសម្រាប់ពិនិត្យសុខភាពពួកអ្នកអវកាស ពីព្រោះនៅលើអវកាស គេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យបានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យ បានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនឲ្យដាច់រលាត់ ឬដំបៅនោះទេ បើសិនជាមានវានឹងបណ្ដាលឲ្យផ្ទុះដាច់រហែកសាច់ស្លាប់បាន។ ដូច្នេះដើម្បីពិនិត្យសុខភាពដែលចៀសវាងប្រើប្រាស់ម្ជុលចាក់បញ្ចូល ទៅក្នុងសាច់អ្នកប្រាជ្ញបានបង្កើតម៉ាស៊ីននេះឡើង ដើម្បីពិនិត្យសុខភាព ហើយហាមដាច់ខាងមិនឲ្យមានម៉ាស៊ីនបែបនេះប្រើប្រាស់នៅលើផែនដីទេ។ លោកក៏មិនដឹងអំពីមូលហេតុដែលគេហាមនោះដែរ ហើយឥឡូវនេះលោកក៏មិនដឹងដែរថា តើហេតុអ្វីបានជារដ្ឋាភិបាលប្រទេសរុស្សីអនុញ្ញាតឲ្យបញ្ចេញ ម៉ាស៊ីននេះលក់ ដើម្បីប្រើប្រាស់នៅលើផែនដីបានវិញ។
លោក គង់ ប៉ូល បញ្ជាក់ថាម៉ាស៊ីននេះមានទំហំប៉ុនវ៉ាលិសយួរដៃ តែមានតម្លៃរហូតទៅដល់ជិត២០ម៉ឺនដុល្លារ។ ថ្វីត្បិតតែវាមានសមត្ថភាពធ្វើការវិនិច្ឆ័យរកមុខសញ្ញាជំងឺបាន១១៧ មុខក៏ពិតមែន តែវាមិនអាចរកឈាមក្រុម A.B ឃើញទេ និងមិនអាចធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយក៏មិនអាចរកអេប៉ាទឹក A.B.C បានដែរ។ ម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលទើបតែមានប្រើមួយគត់នៅក្នុងប្រទេស កម្ពុជា ដោយធ្វើការវិនិច្ឆ័យសុខភាពមនុស្សតាមបែបវិទ្យាសាស្ត្រអវកាស ដែលទើបទិញមកពីប្រទេសរុស្សី និងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរ។
លោក គង់ ប៉ូល បន្តថា ការពិនិត្យសុខភាពដោយម៉ាស៊ីន Lenovoនេះ គ្រូពេទ្យផ្ដល់ការពិគ្រោះ និងព្យាបាលឲ្យអ្នកជំងឺមិនគិតកំរៃទេ ប៉ុន្តែត្រូវបង់ថ្លៃពិនិត្យចំនួន៩៨ដុល្លារតែចុះឲ្យ២០% គឺនៅសល់តែ៦៨ដុល្លារប៉ុណ្ណោះ ដែលអាចពិនិត្យវិនិច្ឆ័យរោគបានរហូតដល់១១៧មុខ ហើយចំនួននេះបើសិនជាគេពិនិត្យឈាមនៅតាមមន្ទីរពេទ្យនានាវិញ គឺមិនអាចធ្វើបានទេ៕
ប្រភពព័ត៌មាន៖ កាសែតកោះសន្តិភាព ឆ្នាំទី៖ ៤២ លេខ៖ ៦៥៨៤
ចេញផ្សាយ៖ ថ្ងៃសៅរ៍-អាទិត្យ ទី២១-២២ ខែកុម្ភៈ ឆ្នាំ២០០៩
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น