ក្រុមមន្រ្តីបានឲ្យដឹងថា ផ្លូវជាតិសំខាន់ៗនៅក្នុងក្រុងកំពតនិងខេត្តព្រះសីហនុបានធ្វើ ចរាចរណ៍ធម្មតាវិញហើយបន្ទាប់ពីជំនន់ទឹកភ្លៀងរយៈពេលបីថ្ងៃកន្លង មកនោះ។
ប្រធានមន្ទីរធនធានទឹកក្រុងកំពត លោក ចាន់ វណ្ណា មានប្រសាសន៍ថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតាវិញចាប់ពីល្ងាចថ្ងៃទី១៣ ហើយថាជំនន់ទឹកភ្លៀងនេះបានលិចចំនួនពីរស្រុក គឺស្រុកទឹកឈូនិងក្រុងកំពតដែលការលិចដោយទឹកភ្លៀងនេះ គឺលិចលើកទីពីរចាប់តាំងពីឆ្នាំ២០០៦មក ប៉ុន្តែចំពោះការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងរបស់សាធារណៈនោះ គឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ លោកក៏បានជូនដំណឹងដល់ប្រជាលរដ្ឋដើម្បីប្រុងប្រយ័ត្នផងដែរអំពី បញ្ហានេះ។
លោក ចាន់ វណ្ណា បានឲ្យដឹងថា ៖ «ដឹងមុនឲ្យគាត់ប្រុងប្រយ័ត្ន កុំឲ្យទៅនេសាទអី ឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចក្រែងលោវាកើតមានឡើងដោយប្រការណាមួយគ្រោះថ្នាក់ដល់ទ្រព្យ សម្បត្តិ ការពារអាយុជីវិតអីអ៊ីចឹងទៅ»។
រីឯអភិបាលរងខេត្តព្រះសីហនុ លោក មាស វុទ្ធី បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៤ កក្កដានេះដែរ ថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តនេះ គឺនៅក្នុងឃុំស្ទឹងសំរោង ស្រុកកំពង់សីលាខ្លំាងជាងគេ ដែលធ្វើលិចផ្លូវជាតិលេខ៤ត្រង់ចំណុចនោះ បណ្តាលឲ្យមានការផ្អាកចរាចរណ៍មួយរយៈពីល្ងាចថ្ងៃទី១១ ដល់ល្ងាចថ្ងៃទី១៣ កក្កដានេះ ដែលភាគច្រើនគឺរថយន្តដឹកទំនិញទៅកំពង់ផែ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ ហើយអាជ្ញាធរខែត្រក៏បានរង់ចាំសង្គ្រោះប្រជាលរដ្ឋផងដែរ បើសិនជាមានករណីធ្ងន់ធ្ងរ។
លោកអភិបាលរងខេត្តព្រះសីហនុ ក៏ដូចជាប្រធានមន្ទីរធនធានទឹកខេត្តកំពត បានលើកឡើងដូចគ្នាថា ប្រសិនបើភ្លៀងខ្លាំងក្នុងខេត្តទាំងពីរខាងលើទៀតទឹកនឹងលិចទៀត។
អគារធិការរងនិងជាប្រធាននាយកដ្ឋានឧត្តុនិយម លោកស្រីបណ្ឌិត សេត វណ្ណារ៉េត មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលពី ខ្យល់មូសុងភាគនិរតីដែលបណ្តាខេត្តនៅតាមឆ្នេរសមុទ្រទទួលនូវ ឥទ្ធិពលទឹកភ្លៀងនិងខ្យល់ព្យុះខ្លាំងជាងគេ ហើយឥទ្ធិពលខ្យល់មូសុងនេះចាប់តាំងពីថ្ងៃទី១២ និងបន្តរហូតដល់ថ្ងៃទី១៦ កក្កដា ទើបអាចអាកាសធាតុធម្មតាដូចដើមវិញ។ លោកស្រីក៏បានសុំឲ្យអ្នករស់នៅតាមតំបន់ឆ្នេរសមុទ្រនិងតំបន់ទន្លេ សាបប្រុងប្រយ័ត្នចំពោះបញ្ហានេះ។
លោកស្រីបណ្ឌិត សេត វណ្ណារ៉េត បានបញ្ជាក់ថា ៖ «ទន្លេមេគង្គក៏គួរ យើងប្រយ័ត្នប្រយែងដែរ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរប៉ុន្មានដូចនៅខាងសមុទ្រយើងទេ ហើយពិសេសនៅខាងជុំវិញបឹងទន្លេសាប យើងប្រយ័ត្នប្រយែងដែរ បើនិយាយទៅដំណើរតាមផ្លូវទឹក ហើយដំណើរតាមផ្លូវអាកាស បើយន្តហោះតូចៗគួរតែផ្អាកក្នុងការហោះហើរដែរ ដូចជាខាងអេលីកុបទែតូចៗ។ បើយន្តហោះធំៗ យើងមើលទៅមុននឹងចេញដំណើរ យើងមើលសិនតើទិសដៅទៅណាមកណាអី»។
លោកស្រី សេត វណ្ណារ៉េត បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍គួរតែ ផ្អាកធ្វើដំណើរជាបណ្តោះអាសន្ន ពិសេសនៅក្នុងខេត្តកែប ក្រុងកំពត ខេត្តព្រះសីហនុនិងខេត្តកោះកុង ព្រមទាំងតំបន់ទេសចរណ៍កោះតូចៗនៅកណ្តាលសមុទ្រ អ្នកនេសាទនៅសមុទ្រ ព្រោះខ្យល់ព្យុះឬភ្លៀងខ្លាំងនឹងអាចកើតមានឡើងនៅក្នុងស្ថានភាព បច្ចុប្បន្ននេះ៕
วันพุธที่ 15 กรกฎาคม พ.ศ. 2552
ផ្លូវដែលលិចទឹកក្នុងក្រុងកំពតនិងខែត្រព្រះសីហនុអាចធ្វើចរាចរណ៍បានវិញហើយ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น