วันจันทร์ที่ 13 กรกฎาคม พ.ศ. 2552

សាក្សី៖ កាំង ហ្កេក​អ៊ាវ សម្លាប់​អ្នក​ទោស

អតីត​អ្នក​ទោស​ស្ត្រី​ទី​២​នៃ​គុក​ទួលស្លែង អ្នកស្រី ណាំ ម៉ុន បង្ហាញ​ខ្លួន​ក្នុង​អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​៩ កក្កដា ២០០៩។

នៅ​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​នា​ថ្ងៃ​ច័ន្ទ​នេះ​ដែរ សាក្សី​មួយ​រូប​ទៀត​គឺ​អ្នកស្រី ណាំ ម៉ុន អាយុ​៤៨​ឆ្នាំ បាន​អះអាង​ប្រាប់​តុលាការ​ថា បាន​ឃើញ​មេ​គុក​ទួលស្លែង កាំង ហ្កេក​អ៊ាវ ឬ ឌុច ដែល​ហៅ​តាម​ឈ្មោះ​សម័យ​ខ្មែរ​ក្រហម​ថា បង​ខាង​កើត​សម្លាប់​ឪពុក​មា​របស់​អ្នកស្រី ខណៈ​ដែល​អ្នកស្រី​ធ្វើការ​ជា​គិលានុប្បដ្ឋាយិកា​នៅ​ទួលស្លែង។


យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង អា.​អេហ្វ.​ប៉េ. អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ឃើញ ឌុច យក​រនុក​ដែក​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ​វាយ​បំបាក់​ក​ឪពុក​មា​ពីរ​នាក់​ របស់​អ្នកស្រី ដែល ឌុច បញ្ជា​ឲ្យ​លុត​ជង្គង់​នៅ​ក្រោម​ដើម​ដូង​ក្រៅ​របង​គុក។

អ្នកស្រី ណាំ ម៉ុន មាន​ប្រសាសន៍​ថា តាំង​ពី​ពេល​នោះ​មក​អ្នកស្រី​និយាយ​លែង​ចេញ ហើយ​ពុំ​អាច​ប្រមូល​ផ្តុំ​ស្មារតី​ធ្វើការ​បាន​ដូច​ដើម​ទៀត។

ចំពោះ​ការ​អះអាង​នេះ ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ឬ​បង​ខាង​កើត​នេះ បាន​បដិសេធ​ដោយ​ឆ្លើយ​តប​ថា អ្នកស្រី ណាំ ម៉ុន មិន​អាច​មាន​វត្តមាន​នៅ​គុក​ទួលស្លែង​នោះ​ទេ ព្រោះ​ពុំ​មាន​ពេទ្យ​ស្រី​ធ្វើការ​នៅ​ទី​នោះ​ឡើយ៕

From:

ไม่มีความคิดเห็น:

แสดงความคิดเห็น