ចំពោះបញ្ហាពលរដ្ឋខ្មែរបាត់បង់ការងារធ្វើ ដោយសារសេដ្ឋកិច្ចមានឱនភាព រដ្ឋាភិបាលនិងសហជីពពលកម្មមានការប្រកែកគ្នានឹងរឿងតួលេខចំនួន មនុស្សអស់ការធ្វើដោយរោងចក្រកាត់ដេរបិទទ្វារ។
តាមការបញ្ជាក់ពីលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ថា កម្មករកាត់ដេរបាត់បង់ការងារធ្វើ ដោយសាររោងចក្រចំនួន ៧៨ បិទទ្វារនោះ មានចំនួនប្រមាណ ៦ម៉ឺន ៣ពាន់នាក់ គិតជាការបាត់បង់ទឹកប្រាក់បៀវត្សរ៍ មានប្រមាណ ៣លាន ៥សែនដុល្លារសហរដ្ឋអាមេរិក។
លោក ជា មុនី បន្តថា ក្នុងវិស័យកាត់ដេរដែលមានភាពទន់ជ្រាយនៅចំពោះមុខវិបត្តិ សេដ្ឋកិច្ចពិភពលោក កម្មករជាច្រើនទៀត នឹងគ្មានការងារធ្វើ បើរដ្ឋាភិបាលមិនដកមន្រ្តីពុករលួយនិងពង្រឹងច្បាប់ឲ្យមានប្រសិទ្ធ ភាពទេនោះ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងអប់រំវិជ្ជាជីវៈ ប្រាប់កាសែតថា ការអះអាងរបស់សហជីពមិនត្រឹមត្រូវទេ។
លោកថា ក្រសួងមានស្ថិតិត្រឹមត្រូវជាង ហើយមានកម្មករមិនដល់២ម៉ឺននាក់ផង ដែលអស់ការងារធ្វើ៕
From:
วันอังคารที่ 14 กรกฎาคม พ.ศ. 2552
ក្រសួងនិងសហជីពបង្ហាញតួលេខខុសគ្នាអំពីកម្មកររោងចក្រដែលបាត់បង់ការងារ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น