លោក ម៉ម ណៃ អតីតអនុប្រធានមន្ទីរស-២១ ឬគុកទួលស្លែង បានចូលបំភ្លឺក្នុងសវនាការអង្គសេចក្ដីលើករណីរបស់អតីតមេគុក ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃច័ន្ទ ទី១៣ ខែកក្កដានេះ តែការបំភ្លឺរបស់សាក្សីរូបនេះត្រូវបានផ្អាកទៅវិញដោយសារតែកង្វះ មេធាវី។
លោក ម៉ម ណៃ ហៅ ចាន់ មានអាយុ ៧៦ឆ្នាំដែលជាអតីតអ្នកទទួលខុសត្រូវ បន្ទាប់ពី ឌុច និងជាមេអ្នកសួរចម្លើយអ្នកទោសនៅគុកទួលស្លែងនៃរបបខ្មែរក្រហម បានមានប្រសាសន៍ថា លោកត្រូវការមេធាវីដើម្បីជួយលោកក្នុងការផ្ដល់នូវសក្ខីកម្ម ៖ «ខ្ញុំចង់មានមេធាវីដែរ ក៏ប៉ុន្តែខ្ញុំមិនអាចរកលុយជូនមេធាវីបានទេ»។
ការសម្ដែងអំពីសេចក្ដីត្រូវការនូវមេធាវីរបស់លោក ម៉ម ណៃ ត្រូវបានធ្វើឡើងបន្ទាប់ពីចំណាប់អារម្មណ៍របស់នៃសហមេធាវីការពារ ក្ដីអន្តរជាតិរបស់ ឌុច គឺលោក François Roux ៖ «ខ្ញុំស្នើសុំឲ្យសាក្សីរូបនេះ ធ្វើការប្រឹក្សានិងពិភាក្សាជាមួយមេធាវីរបស់គាត់ជាមុនសិន»។
អាស្រ័យដោយកង្វះនូវមេធាវីសម្រាប់លោក ម៉ម ណៃ ប្រធានអង្គជំនុំជម្រះរបស់សាលាដំបូង គឺលោកចៅក្រម និល ណុន បានប្រកាសបិទអង្គសវនាការនៅរយៈពេលប្រមាណ ២៣នាទីក្រោយការការផ្ដល់សក្ខីកម្មរបស់លោក ម៉ម ណៃ បានចាប់ផ្ដើម ៖ «លោក ម៉ម ណៃ មានសំណូមពរជាក់លាក់ថា គាត់ត្រូវការមេធាវីដើម្បីពិភាក្សាមុននឹងគាត់សម្រេចចិត្តថាតើ គាត់ផ្ដល់សក្ខីកម្មចំពោះមុខអង្គជំនុំជម្រះ ឬយ៉ាងណានោះ។ ដោយហេតុថា នៅពេលនេះអង្គជំនុំជម្រះបានធ្វើការទាក់ទងជាមួយអង្គភាពដែល ពាក់ព័ន្ធក្នុងការផ្ដល់សេវាមេធាវីដល់សាក្សីមិនអាចដំណើរការបាន ទេ ដូច្នេះអង្គជំនុំជម្រះប្រកាសផ្អាកដំណើរការសវនាការស្ដាប់សក្ខី កម្មចំពោះសាក្សីឈ្មោះ ម៉ម ណៃ ហៅ ចាន់ សម្រាប់រសៀលនេះត្រឹមនេះ»។
ទោះយ៉ាងណា លោក និល ណុន បានមានប្រសាសន៍ថា ការផ្ដល់សក្ខីកម្មរបស់លោក ម៉ម ណៃ នឹងបន្តនៅព្រឹកថ្ងៃអង្គារទី ១៤ កក្កដា ជាបន្តទៀត៕
From:
วันจันทร์ที่ 13 กรกฎาคม พ.ศ. 2552
ការផ្ដល់សក្ខីកម្មរបស់អនុប្រធានគុកទួលស្លែងត្រូវផ្អាកដោយសារគ្មានមេធាវី
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น