អាជ្ញាធរថៃបានចាប់ឃុំខ្លួនបុរសខ្មែរម្នាក់ដោយចោទថា បានជាប់ពាក់ព័ន្ធក្នុងអំពើប្លន់សម្លាប់ជនជាតិថៃម្នាក់កាលពីអំឡុង ឆ្នាំ២០០៨ ប៉ុន្តែអាជ្ញាធរខ្មែរថ្លែងបញ្ជាក់ថា បុរសខ្មែរដែលថៃបានចាប់ខ្លួននោះគឺមិនពាក់ព័ន្ធក្នុងអំពើប្លន់ សម្លាប់ថៃទេ តែជាអ្នករងគ្រោះជំនួសឃាតករពិត។
មេភូមិទំនប់ដាច់ លោក ជា វ៉ាន់នី បានថ្លែងនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ថា បុរសឈ្មោះ ជីន ជី អាយុ៣២ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា នៅភូមិអាងសិលា ឃុំគោកធ្យូង ស្រុកតាបព្រះយ៉ា ខេត្តស្រះកែវថៃ ក្រោយពីបុរសរូបនោះត្រូវបានថៃហៅតាមទូរស័ព្ទថាមានការងារឲ្យ ធ្វើ។
លោក ជា វ៉ាន់នី បានឲ្យដឹងថា ៖ «គាត់ចូលទៅតាមពីខាងភូមិទំនប់ដាច់ទៅ គេចាប់នៅលើទឹកដីថៃ។ ប្រពន្ធដឹងក៏មករាយការណ៍ឲ្យខ្ញុំ»។
លោកមេភូមិបន្តថា ការចាប់ខ្លួននោះគឺអាជ្ញាធរថៃសំអាងថា បុរស ជីន ជី បានប្រើប្រាស់លេខទូរស័ព្ទរបស់ប្រទេសថៃ ដែលលេខទូរស័ព្ទនោះមានជាប់ពាក់ព័ន្ធក្នុងអំពើប្លន់អារកសម្លាប់ បុរសជាថៅកែជនជាតិថៃយកប្រាក់មួយដែលគេមិនស្គាល់ឈ្មោះកាលពីអំឡុង ពាក់កណ្តាលឆ្នាំ២០០៨នៅក្នុងខេត្តស្រះកែវ។
អ្នកភូមិឈ្មោះ វង់ សុជាតិ បានដកស្រង់សម្ដី លោកស្រី ទី រី ប្រពន្ធបុរសឈ្មោះ ជីន ជី មកបញ្ជាក់ថា ឈ្មោះ ជី គូលេន អាយុជាង៤០ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងអំពើប្លន់សម្លាប់ជនជាតិថៃ បានប្រគល់លេខទូរស័ព្ទឲ្យឈ្មោះ ជីន ជី ប្រើប្រាស់កាលពីពេលថ្មីៗនេះ ហើយប្រាប់ថា បើចង់រកការងារធ្វើឲ្យទូរស័ព្ទទៅលេខថៅកែថៃ។
ស្ត្រីឈ្មោះ វង់ សុជាតិ បានបញ្ជាក់ថា ៖ «ហើយពូដែលសម្លាប់គេ មុន និយាយថា បើសិនជាចង់បានការងារធ្វើអ៊ីចឹងឲ្យចុចទៅលេខទូរស័ព្ទថៃនេះទៅ។ ពូជីគាត់ចុចទៅ ជាប់ដានគេត្រង់ហ្នឹងឯង»។
ប្រភពបានបន្តថា ប្រពន្ធបុរសឈ្មោះ ជីន ជី ក្រៅពីរៀបរាប់ខាងលើ គាត់មិនបានចាំលេខទូរស័ព្ទដែលប្តីរបស់ខ្លួនបានប្រើប្រាស់ទេ។
ទាក់ទងករណីខាងលើ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងភាគីថៃដើម្បីសុំការបញ្ជាក់បន្ថែមបាន ទេ ប៉ុន្តែមេឃុំអូរបីជាន់ លោក សួង មឿន បានថ្លែងថា បុរសឈ្មោះ ជីន ជី បានទទួលរងគ្រោះដោយសារតែការប្រើប្រាស់លេខទូរស័ព្ទរបស់ឈ្មោះ ជី គូលេន។
លោកបន្តថា ខាងឃុំនឹងផ្តល់ដំណឹងនេះទៅការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ នៅក្រុងប៉ោយប៉ែត ដើម្បីឲ្យអន្តរាគមន៍ទៅភាគីថៃដើម្បីដោះលែងបុរសខ្មែររូបនោះមក វិញ។
លោក សួង មឿន បានមានប្រសាសន៍ថា ៖ «សម្រាប់គ្រួសារឲ្យគាត់ធ្វើពាក្យផ្តិតមេដៃដើម្បីខ្ញុំយកទៅឆ្លងយោបល់ខាងគណៈកម្មការព្រំដែនកម្ពុជាថៃនៅប៉ោយប៉ែត»។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០០៩នេះ បុរសខ្មែរពីរនាក់ ម្នាក់ឈ្មោះ ឡេង សង់វ៉ាន អាយុ២០ឆ្នាំ ឈ្មោះ ម៉ិត សាម៉េត អាយុ២៩ឆ្នាំ រស់នៅឃុំអូរបីជាន់ ក៏ត្រូវអាជ្ញាធរថៃចាប់ឃុំខ្លួន ដោយចោទថាបានជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មលួចម៉ូតូខណៈដែលបុរស ខ្មែរទាំងពីរបានខ្ចីម៉ូតូគេជិះចូលតាមច្រកអូរបីជាន់។
ប្រភពពីអាជ្ញាធរមូលដ្ឋានខ្មែរបានបញ្ជាក់ថា បុរសពីរនាក់ខាងលើ និងឈ្មោះ ជិន ជី ដែលត្រូវថៃចាប់ខ្លួននោះ បច្ចុប្បន្នត្រូវបានថៃយកទៅឃុំខ្លួននៅពន្ធនាគារក្នុងខេត្ត ស្រះកែវ៕
วันพุธที่ 15 กรกฎาคม พ.ศ. 2552
បុរសខ្មែរម្នាក់ត្រូវថៃចាប់ដោយចោទថាពាក់ព័ន្ធករណីប្លន់សម្លាប់មនុស្ស
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น