ប្រជាពលរដ្ឋច្រើនរយនាក់បានធ្វើការតវ៉ាអំពីបញ្ហាអគ្គិសនីនៅឯ ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ការតវ៉ានោះបានឈានដល់ការគប់បំបែកទ្វារបង្អួចកញ្ចក់ក្រុមហ៊ុន ចែកចាយអគ្គិសនីឯកជននៅតំបន់នេះ គឺក្រុមហ៊ុន ប៊ុនលីវអភិវឌ្ឍន៍ អាហរ័ណ-នីហរ័ណ។
ប្រធានក្រុមហ៊ុន ប៊ុនលីវអភិវឌ្ឍន៍ អាហរ័ណ នីហរ័ណ គឺលោក នៅ សុខា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីកន្លែងលាក់ខ្លួន នោះថា សកម្មភាពនេះកើតចេញពីការញុះញង់របស់គូប្រជែងរកស៊ីមុខរបរលក់សាំង របស់គាត់។
រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែលការតវ៉ានៅតែបន្តដោយមានកម្លាំង នគរបាលនិងកងរាជអាវុធហត្ថបានដាក់របាំងការពារ ព្រមទាំងអំពាវនាវឲ្យក្រុមអ្នកតវ៉ាវិលត្រឡប់ទៅលំនៅឋានវិញតែ ក្រុមអ្នកតវ៉ាមិនព្រមបញ្ឈប់ទេ ដរាបណាភាគីក្រុមហ៊ុនមិនព្រមចេញមុខមកចរចាទេនោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីម៉ោងប្រមាណ៥ល្ងាចក្រុមនគរបាលបានយករថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងមកទីកន្លែងកើតហេតុផងដែរ៕
วันพุธที่ 15 กรกฎาคม พ.ศ. 2552
អ្នកភូមិជាច្រើនរយនាក់នៅព្រៃវែងតវ៉ាពីបញ្ហាអគ្គិសនី
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น