วันจันทร์ที่ 13 กรกฎาคม พ.ศ. 2552

ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅ​ប្រទេស​បារាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា កាសែត​ធំៗ​នៅ​ប្រទេស​បារាំង ពុំ​សូវ​មាន​ភក្តី​ភាព​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​កម្ពុជា​ទេ។

លោក ស៊ាន ប៉េងសែ អតីត​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ហើយ​ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ដឹង​ដំណឹង​ទាំង​អស់​នេះ តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​សារ​ព័ត៌មាន​ធំៗ​របស់​បារាំង ហើយ​ថា កាសែត​ធំៗ​មួយ​ចំនួន​របស់​បារាំង បាន​ធ្លាប់​ស្គាល់​លោក​នាយក​រដ្ឋមន្រ្តី​ថា ជា​មេ​ដឹកនាំ​ពុក​រលួយ​និង​ផ្តាច់​ការ។

លោក ស៊ាន ប៉េងសែ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ចុះ​ផ្សាយ​ស្តីពី​សេចក្តី​ថ្លែង​ការណ៍​នានា​របស់​ក្រសួង​ការ​បរទេស​ បារាំង​នោះ លោក​រំពឹង​ថា មេ​ដឹកនាំ​របស់​បារាំង​នឹង​លើក​បញ្ហា​មួយ​ចំនួន​ដែល​ជា​វិបត្តិ​នៅ​កម្ពុជា​ បច្ចុប្បន្ន ដោយ​រួមទាំង​ភាព​គ្មាន​ឯករាជ្យ​នៃ​តុលាការ​កម្ពុជា​បច្ចុប្បន្ន​ផង​នោះ ទៅ​ពិនិត្យ​ពិភាក្សា។

លោក ស៊ាន ប៉េងសែ ថ្លែង​ដូច្នេះ​ថា ៖ «ដូច​ជា L' Expresse, Figaro, Le Monde និយាយ​ពី​រឿង​លោក ហ៊ុន សែន ជា​អ្នក​ពុក​រលួយ អ្នក​ផ្ដាច់​ការ​យូរ​ហើយ។ កាសែត​ទាំង​អស់​ហ្នឹង​អត់​មាន​ភក្ដី​ជាមួយ​លោក ហ៊ុន សែន ទេ ប៉ុន្តែ​ជា​ផ្លូវ​ការ រដ្ឋ​បារាំង​គេ​ទទួល​លោក​[ហ៊ុន សែន]​ជា​អ្នក​អញ្ជើញ​មក​នៅ​ក្នុង​ពេល​ដែល​គេ​ធ្វើ​ព្យុហ​យាត្រា។ ដូច្នោះ​ជា​កិត្តិយស​មួយ​ដែរ ប៉ុន្តែ​នៅ​ក្នុង​កាសែត​ដែល​ខ្ញុំ​បាន​មើល​បន្ត​បន្ទាប់​មក​ទៀត​ហ្នឹង គាត់​មក​ហ្នឹង​ចង់​និយាយ​ពី​រឿង​ស្អី នៅ​ក្នុង​ពេល​លោក ហ៊ុន សែន ជួប​ជាមួយ​រដ្ឋមន្ត្រី ឬ​លោក សាកូហ្ស៊ី ហ្នឹង គឺ​ធំ​បំផុត​រឿង​សិទ្ធិ​មនុស្ស ទី​ពីរ នីតិ​រដ្ឋ ពីព្រោះ​ថា នៅ​ស្រុក​ខ្មែរ​អត់​មាន​នីតិ​រដ្ឋ​ទេ អំពើ​ពុក​រលួយ ហើយ​តុលាការ ហើយ​តុលាការ​នៅ​ស្រុក​ខ្មែរ​ក៏​មិន​ឯករាជ​ដែរ បន្ទាប់​មក​រឿង​ជម្លោះ​រាស្ត្រ​ខ្មែរ​ហើយ​និង​អ្នក​មាន​អំណាច​ជា​ទាហាន ឬ​ស៊ីវិល​នៅ​ស្រុក​ខ្មែរ​ហ្នឹង»។

ចំណែក​លោក​អនុរដ្ឋលេខាធិការ កុយ គួង ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក​នោះ ក្រៅ​ពី​ការ​ចូលរួម​ក្នុង​ពិធី​ព្យុហ​យាត្រា​របស់​បារាំង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នឹង​បើក​ការ​ពិភាក្សា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បារាំង​-កម្ពុជា។

លោក កុយ គួង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «លោក​[នាយក​រដ្ឋមន្ត្រី]​ អញ្ជើញ​ទៅ​ទស្សន​កិច្ច​ផ្លូវ​ការ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ [កក្កដា]​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិបត្តិ​ការ ​រវាង​បារាំង​និង​កម្ពុជា សម្ដេច​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក នីកូឡាស់ សាកូហ្ស៊ី លោក​នាយក​រដ្ឋមន្ត្រី François Fillon និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស Bernard Kuchner ហើយ​បន្ថែម​ពី​ហ្នឹង គឺ​ថា លោក​នឹង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​របស់​លោក​ប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី នៅ​ក្នុង​ពិធី​ព្យុហ​យាត្រា​យោធា​បារាំង​ផង​ដែរ»៕


From:

ไม่มีความคิดเห็น:

แสดงความคิดเห็น