ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកថា ព្រឹត្តិការណ៍ចលាចលក្នុងតំបន់ស្វយ័តស៊ីនជាំង-អ៊ុយហ្គួរ ក្នុងសាធារណរដ្ឋប្រជាមានិតចិន គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់ចិន។
សេចក្តីថ្លែងការណ៍ដែលចុះថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ ក៏បានចាត់ទុកផងដែរថា រដ្ឋាភិបាលចិនកំពុងមានវិធានការសមស្របដើម្បីដោះស្រាយបញ្ហាទាំងនេះ និងស្តារឡើងវិញនូវសណ្តាប់ធ្នាប់សង្គម។
ទាក់ទងនឹងព្រឹត្តិការណ៍នេះ ទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press (AP) រាយការណ៍ឲ្យដឹងថា មកដល់យប់ថ្ងៃអាទិត្យ ទី១២ ខែកក្កដានេះ ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមជនជាតិភាគតិច នៅក្នុងតំបន់ស្វយ័តអ៊ុយហ្គួរ-ស៊ីនជាំង ប្រទេសចិន បានបណ្តាលឲ្យចំនួនមនុស្សស្លាប់ កើនរហូតដល់ ១៨៤នាក់ និងអ្នករងរបួសចំនួន ១.៦៨០នាក់។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ បានសម្ដែងនូវក្តីបារម្ភចំពោះស្ថានភាពនេះ ហើយបានអំពាវនាវដល់រដ្ឋអំណាចចិន និងក្រុមជនជាតិភាគតិចទាំងអស់ ឲ្យរក្សានូវភាពអត់ធ្មត់។
ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi កាលពីដើមសប្តាហ៍មុនបានថ្លែងថា ព្រឹត្តិការណ៍នៃអំពើហិង្សានៅក្នុងតំបន់ស្វយ័តអ៊ុយហ្គួរ-ស៊ីនជាំង នេះ គឺបណ្តាលមកពីនយោបាយដ៏តឹងរ៉ឹងរបស់ចិន ហើយថា វាហួសពេលទៅហើយ សម្រាប់អ្នកដឹកនាំចិនដើម្បីស្វែងរកការចរចា ការគោរពសិទ្ធិរបស់ជនជាតិភាគតិច និងការយោគយល់គ្នា ជាមួយនឹងក្រុមជនមូស្លីមនៅភាគខាងលិចនៃប្រទេសចិន៕
From:
วันจันทร์ที่ 13 กรกฎาคม พ.ศ. 2552
កម្ពុជាគាំទ្រវិធានការរបស់ចិនចំពោះចលាចលនៅស៊ីនជាំង-អ៊ុយហ្គួរ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น